HomeContactSponsorsSupport  

English-Khmer Dictionary


English word:


The largest and complete
English-Khmer dictionary


English-Khmer dictionary is a free English to Cambodian translation with speaking sounds, explainations, examples, pronunciations, Khmer to Khmer definitions and Khmer to English translations.



By Chanbo Keo




Khmer Love Connection: @ Camboda.com












Khmer Text:
 
អត្ថន័យ :
    សមណ​សក្ដិ     សមណ​សក្ដិ សៈម៉ៈណៈ ស័ក បា. និង សំ. ក្ល. ( ន. ) (សមណ + សត្តិ; ឝ្រមណ + ឝក្តិ) ស័ក្ដិ​សម្រាប់​សមណៈ គឺ​ឋានន្តរ​ស័ក្ដិ​សម្រាប់​បព្វជិត​ក្នុង​ប្រទេស​នីមួយ​ៗ ។ តាម​បវេណី​ក្នុង​កម្ពុជ​រដ្ឋ មាន​សមណ​ស័ក្ដិ​ទី​ស្ដេច​សង្ឃ, ទី​សង្ឃ​នាយក, ទី​រាជា​គណៈ, ទី​ឋានានុក្រម, ទី​មហា; ចែក​ជា ៤ សម្រាប់​គឺ ឯក, ទោ, ត្រី, ចត្វា (ធៀប​ដោយ​ឋានន្តរ​ស័ក្ដិ​មន្ត្រី​ខាង​អាណាចក្រ​ក្នុង​បុរាណ​សម័យ)។ សមណ​ស័ក្ដិ​ទី​រាជា​គណៈ (ក្នុង​តំណែង) មាន ៣២ គឺ​សម្រាប់​ឯក​មាន ១១ គឺ ១-ព្រះ​សុគន្ធ (ទី​អគ្គ​មហា​សេនា), ប៉ុន្តែ​ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​តាំង​ជា​ស្ដេច​សង្ឃ​ទី​សម្ដេច​ព្រះ​សង្ឃ​រាជ​ឬ​ទី​ដូច​ជា​ឧបរាជ​រង​បន្ទាប់​ពី​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​មក, ហៅ​ថា សម្ដេច​ព្រះ​សុគន្ធាធិបតី...; ២-ព្រះ​មង្គល​ទេពាចារ្យ (ទី​យោមរាជ); ៣-ព្រះ​ពោធិវ័ង្ស (ទី​វាំង​វរ​វៀងជ័យ) : ៤- ព្រះ​ធម្ម​លិខិត (ទី​ក្រឡាហោម): ៥- ព្រះ​វនរ័ត (ទី​ចក្រី) -ទី​ឱភាស​មន្ត្រី (រឿនហ្លួង) មាន ២ គឺ ១- ព្រះ​មហា​ព្រហ្ម​មុនី (ទី​មហា​មន្ត្រី); ២-ព្រះ​មហា​វិមល ធម្ម (ទី​មហា​ទេព) --ទី​ឃ្លាំង​ធម៌​មាន ៤ គឺ ១-ព្រះ​ពុទ្ធ​ឃោសាចារ្យ; ២-ព្រះ​ធម្ម​ឃោសាចារ្យ; ៣-ព្រះ​ឃោស​ធម្ម; ៤-ព្រះ​ធម្ម​ឧត្តម ។ រាជ​គណៈ​សម្រាប់​ឯក​ទាំង​នេះ​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ព័ណ៌​ក្រហម ។ រាជា​គណៈ​សម្រាប់​ទោ​មាន ៧ គឺ ១-ព្រះ​សិរី​សម្មតិ​វង្ស (ទី​សម្ដេច​ចៅពញា); ២-ព្រះ​ពុទ្ធ​វង្ស (ទី​វង្សា​អគ្គរាជ); ៣-ព្រះ​សាក្យ​វង្ស (ទី​ស្រី​ធម្មាធិរាជ); ៤ព្រះ​ធម្ម​កវី​វង្ស (ទីវិបុល​រាជ); ៥-ព្រះ​អរិយ​វង្ស ( ទី​រាជ​តេជៈ) --ទី​ឱភាស​មន្ត្រី​មាន ២ គឺ ១-ព្រះ​អរិយ​កស្សប (ទី​អធិរាជ​វង្សា); ២-ព្រះ​ឧបាលិ​វង្ស (ទី​អធិក​វង្សា); ទាំង ៧ រូប​នេះ ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ពណ៌​បៃតង ។ រាជា​គណៈ​សម្រាប់​ត្រី​មាន ៧ គឺ ១- ព្រះ​ញាណ​រង្សី (ទី​ជេដ្ឋា​មន្ត្រី); ២-ព្រះ​ញាណ​វីរិយៈ (ទី... ឯករាជ): ៣- ព្រះ​ធម្មប្បញ្ញា​ញាណ (ទី...បទេស​រាជ); ៤-ព្រះ​សិរី​វិសុទ្ធិញ្ញាណ (ទី​ស្រី​ទិព្វ​វ័ង); ៥-ព្រះ​ញាណ​កោសល (ទី​នរិន្ទ​នាយក); --ទី​ឱភាស​មន្ត្រី​មាន ២ គឺ ១-ព្រះ​ទេព​មុនី (ទី​វិសេស​មន្ត្រី); ២-ព្រះ​ទេព​សត្ថា (ទី​មន្ត្រី​នាយក); ទាំង ៧ រូប​នេះ ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ព័ណ៌​ស្វាយ ។ រាជា​គណៈ​សម្រាប់​ចត្វា​មាន ៧ គឺ ១-ព្រះ​ធម្ម​វិបស្សនា (ទី​អធិបតី​សេនា); ២-ព្រះ​ធម្ម​វីរិយៈ (ទី​វង្សានុរក្ស); ៣-ព្រះ​ធម្ម​វិសុទ្ធិ (ទី​វង្សាភិមន្ត); ៤-ព្រះ​សមាធិ​ធម្ម (ទី​បវរ​រាជ); ៥-ព្រះ​ធម្ម​និរោធ​រង្សី (ទី​វង្សាធិបេស) --ទី​ឱភាស​មន្ត្រី​មាន ២ គឺ ១-ព្រះ​ញាណ​សំវរ (ទី​មហាធិរាជ); ២-ព្រះ​វិន័យ​សំវរ (ទី​ទេព​នាយក); ទាំង ៧ រូប​នេះ​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ពណ៌​ខៀវ ។ ទាំង​បព្វជិត​ជា​ឋានានុក្រម​ទី បាឡាត់, វិន័យ​ធរ, ធម្ម​ធរ, ព្រះ​គ្រូ, ធម្ម​កថិក, សមុហ៍ របស់​រាជា​គណៈ​ទាំង​៤ សម្រាប់​នេះ ក៏​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​មាន​ព័ណ៌​តាម​លំដាប់​សម្រាប់​នោះ​ដែរ; ឯ​រាជា​គណៈ​និង​ឋានានុក្រម​ក្រៅ​ពី​នេះ ហៅ​ថា ឋានន្តរ​ពិសេស ឬ សមណ​ស័ក្ដិ​ពិសេស បើ​តាំង​ក្នុង​សម្រាប់​ណា (ឯក ឬ ទោ, ត្រី, ចត្វា) ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​មាន​ព័ណ៌​តាម​សម្រាប់​នោះ (ម. ព. វណ្ណ ឬ វណ្ណៈ ១ន. និង ទ្រទូង, រាជា​គណៈ, ឋានានុក្រម ផង) ។ សមណ​ស័ក្ដិ​ទាំង ៤ ថ្នាក់ ដូច​ខាង​លើ​នេះ ជា​របៀប​ក្នុង​សម័យ​មុន ។ លុះ​ដល់​មក គ. ស. ១៩៤៣ មាន​ការ​កែ​ប្រែ​បន្ថែម​បន្ថយ​ខ្លះ ហើយ​ត​មក​ដល់ គ. ស. ១៩៤៨ បាន​រៀប​ចំ​កែ​ប្រែ​ម្ដង​ទៀត (ព្រះ​រាជ​ក្រម​លេខ ១២ នស. ចុះ​ថ្ងៃ​ទី ៩-២-៤៣, លេខ ៦៨ នស. ចុះ​ថ្ងៃ​ទី ១៨-៩-៤៣ និង​លេខ ១ រវ. ចុះ​ថ្ងៃ​ទី ២៦-៥-៤៨) មាន​របៀប​ដូច​ត​ទៅ​នេះ​គឺ ព្រះ​សង្ឃ​នាយក​គណៈ​មហា​និកាយ មាន​ឋានន្តរ​ជា (ព្រះ​មហា​សុមេធាធិបតី ; ព្រះ​សង្ឃ​នាយក​គណៈ​ធម្ម​យុត្តិក​និកាយ មាន​ឋានន្តរ​ជា ព្រះ​សុធម្មាធិបតី ។ ឋានន្តរ​ទាំង​ពីរ​នេះ ជា​សមណ​សក្ដិ​ពិសេស​ខ្ពស់​បំផុត សម្រាប់​តែ​ព្រះ​សង្ឃ​នាយក​ទាំង​ពីរ​គណៈ ហើយ​ចួន​កាល​ឡើង​ដល់​ទី សម្ដេច ផង ក៏​មាន, ចួន​កាល​ឡើង​ជា សម្ដេច​ព្រះ​សង្ឃ​រាជ ក៏​មាន ។ ឯ​សមណ​សក្ដិ​ទី​រាជា​គណៈ​ក្នុង​តំណែង​ខាង​គណៈ​មហា​និកាយ​ថ្នាក់​ឯក​មាន ៣ គឺ ១-ព្រះ​ធម្ម​លិខិត; ២-​ ព្រះ​ពោធិ​វ័ង្ស; ៣- ព្រះ​វនរ័ត (ទាំង ៣ នេះ ចួន​កាល​ឡើង​ជា​ទី សម្ដេច) ។ ថ្នាក់​ទោ​មាន ៦ គឺ ១-ព្រះ​មហា​វិមល​ធម្ម; ២-ព្រះ​ពុទ្ធ​ឃោសាចារ្យ; ៣-ព្រះ​ធម្ម​ឃោសាចារ្យ; ៤-ព្រះ​ឃោស​ធម្ម; ៥-ព្រះ​សាសន​មុនី; ៦-ព្រះ​មុនី​កោសល ។ ថ្នាក់​ត្រី​មាន ៦ គឺ ១-ព្រះ​សិរី​សម្មតិ​វង្ស; ២-ព្រះ​ពុទ្ធ​វង្ស; ៣-ព្រះ​សាក្យ​វង្ស; ៤-ព្រះ​ឧបាលិ​វង្ស;

Khmer Text:


Khmer-English Dictionary










































www.English-Khmer.com