HomeContactSponsorsSupport  

English-Khmer Dictionary


English word:


The largest and complete
English-Khmer dictionary


English-Khmer dictionary is a free English to Cambodian translation with speaking sounds, explainations, examples, pronunciations, Khmer to Khmer definitions and Khmer to English translations.



By Chanbo Keo




Khmer Love Connection: @ Camboda.com












Khmer Text:
 
អត្ថន័យ :
    សមណ     សមណ សៈម៉ៈណៈ បា.; សំ. ( ន. ) (សមណ; ឝ្រមណ) អ្នក​មាន​ព្យាយាម​ដុត​កម្តៅ​បាប, អ្នក​ខំ​ប្រឹង​ប្រព្រឹត្ត​ធម៌​ធ្វើ​កាយ​វាចា​ចិត្ត​ឲ្យ​ស្ងប់​ចាក​បាប, អ្នក​ស្ងប់, អ្នក​រម្ងាប់​បាប (អ្នក​បួស) ។ សមណ​កិច្ច ឬ ស្រមណ​ក្រឹត្យ កិច្ច​ការ​ឬ​ក្រឹត្យ​របស់​សមណៈ ។ សមណ​គារវៈ ឬ សមណ​គោរព សេចក្ដី​គោរព​ចំពោះ​សមណៈ ។ សមណ​ចរិយា ការ​ប្រព្រឹត្ត​របស់​សមណៈ, សណ្ដាប់​ធ្នាប់​ឬ​បែប​បទ​របស់​សមណៈ ។ សមណ​ជនជី (សៈម៉ៈ ណៈជន់ជី) សមណ​ជន គឺ​អ្នក​បួស​និង​តាជី​ឬ​យាយ​ជី (ព. កា.) : កុំ​ងឿង​ដោយ​ខ្យល់ កុំ​ឱន​ពាក្យ​ពល កុំ​ខ្វល់​ដោយ​ស្រី កុំ​កាន់​ពិស​យង់ គប់​នូវ​ស្ត្រី សមណ​ជនជី កុំ​ឲ្យ​ក្តី​ត្រូវ ។ (សាស្ត្រា​ច្បាប់ រាជនេតិ ជា​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។ សមណ​ធម៌ ធម៌​សម្រាប់​សមណៈ, សមថ​ធម៌ ។ សមណ​បរិក្ខារ គ្រឿង​ប្រដាប់​សម្រាប់​សមណៈ​ប្រើ​ប្រាស់ ។ សមណ​បរិភោគ ការ​ប្រើ​ប្រាស់​បច្ច័យ ៤ តាម​បែប​បទ​របស់​សមណៈ ។ សមណប្បដិញ្ញា (សៈម៉ៈណ័ប-ប៉ៈ ដិញ-ញ៉ា) ការ​ប្តេជ្ញា​ខ្លួន​ថា​ជា​សមណៈ, ការ​ប្តេជ្ញា​ខ្លួន​ដែល​មិន​មែន​សមណៈ​ថា​ជា​សមណៈ ។ សមណប្បដិបត្តិ (សៈម៉ៈណ័ប-ប៉ៈ ដិបាត់) សេចក្ដី​បដិបត្តិ​របស់​សមណៈ​ឬ​សម្រាប់​សមណៈ (ប្រើ​ជា សមណប្បដិបទា ឬ ស្រមណ​ប្រតិបត្តិ, --ប្រតិប័ទ ក៏​បាន) ។ សមណ​ព្រាហ្មណ៍ សមណៈ​និង​ព្រាហ្មណ៍ ។ សមណ​ភាព ភាព, បែប​បទ​របស់​សមណៈ ។ សមណ​ភេទ (បា. សមណ​វេស) ភេទ​ជា​សមណៈ ។ សមណ​សព្ទ ឬ ស្រមណ​សព្ទ​ពាក្យ​សម្រាប់​សមណៈ​និយាយ​ស្ដី​ឬ​សម្រាប់​និយាយ​ស្ដី​ទៅ​រក​សមណៈ, ដូច​ជា អាត្មា (ខ្ញុំ), ចម្រើន​ពរ (បាទ,...), ឆាន់ (បរិភោគ), សិង (ដេក) ជាដើម (ហៅ​ថា សមណ​សព្ទ) ។ សមណ​សារូប (បា. --សារុប្ប) ដំណើរ​សម​គួរ​ឬ​សមរម្យ​ដល់​សមណៈ, ការ​ស្លៀក​ដណ្តប់​ត្រឹម​ត្រូវ​តាម​បែប​បទ​របស់​សមណៈ ។ល។ សមណៈ


  Found similar words:
 
  សមណ --  
សមណ -- (ម. ក្នុង ព. សមណ ឬ សមណៈ) ។

 
  សមណោគ្រួ  
សមណោគ្រួ សៈម៉ៈ-- ស. ( ន. ) (ប្រើ​ជា សាំមះនោគ្រ្វ័ អ. ថ. ស័ម-ម៉ៈណូខ្រួ) ចំនួន​ប្រជាជន​ក្នុង​ដែន​​ឬ​ក្នុង​ប្រទេស​នីមួយ​ៗ; ការ​រួប​រួម​ចំនួន​មនុស្ស : បញ្ជី​សមណោ​គ្រួ បញ្ជី​ប្រាប់​ចំនួន​ប្រជាជន​ចំណុះ​ស្រុក (ប្រើ​ជា សាំមណោ​គ្រួ ក៏​មាន; សព្វ​ថ្ងៃ​នេះ​មិន​ប្រើ​ទេ) ។


 
  សមណី  
សមណី សៈម៉ៈ-- បា.; សំ. ( ន. ) (ឝមណី) សមណៈ​ស្រី, ស្ត្រី​អ្នក​បួស; ដូនជី​ឬ​យាយជី ។

 
  សមណុត្តមាភិសេក  
សមណុត្តមាភិសេក សៈម៉ៈណុត-តៈម៉ាភិ សែក បា.; សំ. ( ន. ) (សមណ + ឧត្តម + អភិសេក; ឝ្រមណ + ឧត្តម + អភិឞេក) ការ​អភិសេក​ឲ្យ​ឡើង​ជា​សមណៈ​ខ្ពង់ខ្ពស់​គឺ​ការ​អភិសេក​សមណៈ​ឲ្យ​ឡើង​ជា សម្ដេច​សង្ឃ ។


 
  សមណុទ្ទេស  
សមណុទ្ទេស សៈម៉ៈណុត-ទេស បា.; សំ. ( ន. ) (< សមណ + ឧទ្ទេស “ការ​សម្ដែង; ការ​ស្មាន”; ឝ្រមណ + ឧទ្ទេឝ) សាមណេរ​កំលោះ​ឬ​សាមណេរ​ចាស់ (ដែល​គេ​ស្មាន​ថា​ជា​ភិក្ខុ); បុរាណ​ហៅ សាមណេរ​គ្រោង ឬ នេន​គ្រោង (ក្នុង​ព្រះ​វិន័យ ហៅ​សាមណេរ​ទួទៅ) ។


 
  សមណ​សក្ដិ  
សមណ​សក្ដិ សៈម៉ៈណៈ ស័ក បា. និង សំ. ក្ល. ( ន. ) (សមណ + សត្តិ; ឝ្រមណ + ឝក្តិ) ស័ក្ដិ​សម្រាប់​សមណៈ គឺ​ឋានន្តរ​ស័ក្ដិ​សម្រាប់​បព្វជិត​ក្នុង​ប្រទេស​នីមួយ​ៗ ។ តាម​បវេណី​ក្នុង​កម្ពុជ​រដ្ឋ មាន​សមណ​ស័ក្ដិ​ទី​ស្ដេច​សង្ឃ, ទី​សង្ឃ​នាយក, ទី​រាជា​គណៈ, ទី​ឋានានុក្រម, ទី​មហា; ចែក​ជា ៤ សម្រាប់​គឺ ឯក, ទោ, ត្រី, ចត្វា (ធៀប​ដោយ​ឋានន្តរ​ស័ក្ដិ​មន្ត្រី​ខាង​អាណាចក្រ​ក្នុង​បុរាណ​សម័យ)។ សមណ​ស័ក្ដិ​ទី​រាជា​គណៈ (ក្នុង​តំណែង) មាន ៣២ គឺ​សម្រាប់​ឯក​មាន ១១ គឺ ១-ព្រះ​សុគន្ធ (ទី​អគ្គ​មហា​សេនា), ប៉ុន្តែ​ចួន​កាល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​តាំង​ជា​ស្ដេច​សង្ឃ​ទី​សម្ដេច​ព្រះ​សង្ឃ​រាជ​ឬ​ទី​ដូច​ជា​ឧបរាជ​រង​បន្ទាប់​ពី​សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​មក, ហៅ​ថា សម្ដេច​ព្រះ​សុគន្ធាធិបតី...; ២-ព្រះ​មង្គល​ទេពាចារ្យ (ទី​យោមរាជ); ៣-ព្រះ​ពោធិវ័ង្ស (ទី​វាំង​វរ​វៀងជ័យ) : ៤- ព្រះ​ធម្ម​លិខិត (ទី​ក្រឡាហោម): ៥- ព្រះ​វនរ័ត (ទី​ចក្រី) -ទី​ឱភាស​មន្ត្រី (រឿនហ្លួង) មាន ២ គឺ ១- ព្រះ​មហា​ព្រហ្ម​មុនី (ទី​មហា​មន្ត្រី); ២-ព្រះ​មហា​វិមល ធម្ម (ទី​មហា​ទេព) --ទី​ឃ្លាំង​ធម៌​មាន ៤ គឺ ១-ព្រះ​ពុទ្ធ​ឃោសាចារ្យ; ២-ព្រះ​ធម្ម​ឃោសាចារ្យ; ៣-ព្រះ​ឃោស​ធម្ម; ៤-ព្រះ​ធម្ម​ឧត្តម ។ រាជ​គណៈ​សម្រាប់​ឯក​ទាំង​នេះ​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ព័ណ៌​ក្រហម ។ រាជា​គណៈ​សម្រាប់​ទោ​មាន ៧ គឺ ១-ព្រះ​សិរី​សម្មតិ​វង្ស (ទី​សម្ដេច​ចៅពញា); ២-ព្រះ​ពុទ្ធ​វង្ស (ទី​វង្សា​អគ្គរាជ); ៣-ព្រះ​សាក្យ​វង្ស (ទី​ស្រី​ធម្មាធិរាជ); ៤ព្រះ​ធម្ម​កវី​វង្ស (ទីវិបុល​រាជ); ៥-ព្រះ​អរិយ​វង្ស ( ទី​រាជ​តេជៈ) --ទី​ឱភាស​មន្ត្រី​មាន ២ គឺ ១-ព្រះ​អរិយ​កស្សប (ទី​អធិរាជ​វង្សា); ២-ព្រះ​ឧបាលិ​វង្ស (ទី​អធិក​វង្សា); ទាំង ៧ រូប​នេះ ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ពណ៌​បៃតង ។ រាជា​គណៈ​សម្រាប់​ត្រី​មាន ៧ គឺ ១- ព្រះ​ញាណ​រង្សី (ទី​ជេដ្ឋា​មន្ត្រី); ២-ព្រះ​ញាណ​វីរិយៈ (ទី... ឯករាជ): ៣- ព្រះ​ធម្មប្បញ្ញា​ញាណ (ទី...បទេស​រាជ); ៤-ព្រះ​សិរី​វិសុទ្ធិញ្ញាណ (ទី​ស្រី​ទិព្វ​វ័ង); ៥-ព្រះ​ញាណ​កោសល (ទី​នរិន្ទ​នាយក); --ទី​ឱភាស​មន្ត្រី​មាន ២ គឺ ១-ព្រះ​ទេព​មុនី (ទី​វិសេស​មន្ត្រី); ២-ព្រះ​ទេព​សត្ថា (ទី​មន្ត្រី​នាយក); ទាំង ៧ រូប​នេះ ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ព័ណ៌​ស្វាយ ។ រាជា​គណៈ​សម្រាប់​ចត្វា​មាន ៧ គឺ ១-ព្រះ​ធម្ម​វិបស្សនា (ទី​អធិបតី​សេនា); ២-ព្រះ​ធម្ម​វីរិយៈ (ទី​វង្សានុរក្ស); ៣-ព្រះ​ធម្ម​វិសុទ្ធិ (ទី​វង្សាភិមន្ត); ៤-ព្រះ​សមាធិ​ធម្ម (ទី​បវរ​រាជ); ៥-ព្រះ​ធម្ម​និរោធ​រង្សី (ទី​វង្សាធិបេស) --ទី​ឱភាស​មន្ត្រី​មាន ២ គឺ ១-ព្រះ​ញាណ​សំវរ (ទី​មហាធិរាជ); ២-ព្រះ​វិន័យ​សំវរ (ទី​ទេព​នាយក); ទាំង ៧ រូប​នេះ​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​ពណ៌​ខៀវ ។ ទាំង​បព្វជិត​ជា​ឋានានុក្រម​ទី បាឡាត់, វិន័យ​ធរ, ធម្ម​ធរ, ព្រះ​គ្រូ, ធម្ម​កថិក, សមុហ៍ របស់​រាជា​គណៈ​ទាំង​៤ សម្រាប់​នេះ ក៏​ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​មាន​ព័ណ៌​តាម​លំដាប់​សម្រាប់​នោះ​ដែរ; ឯ​រាជា​គណៈ​និង​ឋានានុក្រម​ក្រៅ​ពី​នេះ ហៅ​ថា ឋានន្តរ​ពិសេស ឬ សមណ​ស័ក្ដិ​ពិសេស បើ​តាំង​ក្នុង​សម្រាប់​ណា (ឯក ឬ ទោ, ត្រី, ចត្វា) ត្រូវ​ប្រើ​ផ្លិត​សមណ​ស័ក្ដិ​មាន​ព័ណ៌​តាម​សម្រាប់​នោះ (ម. ព. វណ្ណ ឬ វណ្ណៈ ១ន. និង ទ្រទូង, រាជា​គណៈ, ឋានានុក្រម ផង) ។ សមណ​ស័ក្ដិ​ទាំង ៤ ថ្នាក់ ដូច​ខាង​លើ​នេះ ជា​របៀប​ក្នុង​សម័យ​មុន ។ លុះ​ដល់​មក គ. ស. ១៩៤៣ មាន​ការ​កែ​ប្រែ​បន្ថែម​បន្ថយ​ខ្លះ ហើយ​ត​មក​ដល់ គ. ស. ១៩៤៨ បាន​រៀប​ចំ​កែ​ប្រែ​ម្ដង​ទៀត (ព្រះ​រាជ​ក្រម​លេខ ១២ នស. ចុះ​ថ្ងៃ​ទី ៩-២-៤៣, លេខ ៦៨ នស. ចុះ​ថ្ងៃ​ទី ១៨-៩-៤៣ និង​លេខ ១ រវ. ចុះ​ថ្ងៃ​ទី ២៦-៥-៤៨) មាន​របៀប​ដូច​ត​ទៅ​នេះ​គឺ ព្រះ​សង្ឃ​នាយក​គណៈ​មហា​និកាយ មាន​ឋានន្តរ​ជា (ព្រះ​មហា​សុមេធាធិបតី ; ព្រះ​សង្ឃ​នាយក​គណៈ​ធម្ម​យុត្តិក​និកាយ មាន​ឋានន្តរ​ជា ព្រះ​សុធម្មាធិបតី ។ ឋានន្តរ​ទាំង​ពីរ​នេះ ជា​សមណ​សក្ដិ​ពិសេស​ខ្ពស់​បំផុត សម្រាប់​តែ​ព្រះ​សង្ឃ​នាយក​ទាំង​ពីរ​គណៈ ហើយ​ចួន​កាល​ឡើង​ដល់​ទី សម្ដេច ផង ក៏​មាន, ចួន​កាល​ឡើង​ជា សម្ដេច​ព្រះ​សង្ឃ​រាជ ក៏​មាន ។ ឯ​សមណ​សក្ដិ​ទី​រាជា​គណៈ​ក្នុង​តំណែង​ខាង​គណៈ​មហា​និកាយ​ថ្នាក់​ឯក​មាន ៣ គឺ ១-ព្រះ​ធម្ម​លិខិត; ២-​ ព្រះ​ពោធិ​វ័ង្ស; ៣- ព្រះ​វនរ័ត (ទាំង ៣ នេះ ចួន​កាល​ឡើង​ជា​ទី សម្ដេច) ។ ថ្នាក់​ទោ​មាន ៦ គឺ ១-ព្រះ​មហា​វិមល​ធម្ម; ២-ព្រះ​ពុទ្ធ​ឃោសាចារ្យ; ៣-ព្រះ​ធម្ម​ឃោសាចារ្យ; ៤-ព្រះ​ឃោស​ធម្ម; ៥-ព្រះ​សាសន​មុនី; ៦-ព្រះ​មុនី​កោសល ។ ថ្នាក់​ត្រី​មាន ៦ គឺ ១-ព្រះ​សិរី​សម្មតិ​វង្ស; ២-ព្រះ​ពុទ្ធ​វង្ស; ៣-ព្រះ​សាក្យ​វង្ស; ៤-ព្រះ​ឧបាលិ​វង្ស;

 
  សមណ​គោតម  
សមណ​គោតម សៈម៉ៈណៈគោតៈម៉ៈ ឬ --គោដំ បា.; សំ. ( ន. ) (ឝ្រមណ​គៅតម) សមណៈ​ជា​គោតម​គោត្ត​គឺ​សមណៈ​កើត​ក្នុង​ត្រកូល​ព្រះ​អាទិត្យ (ព្រះ​បរម​នាម​របស់​ព្រះ​សក្យមុនី​សម្ពុទ្ធ) ។ មើល​ពាក្យ គោតម និង គោតម​គោត្ត ផង ។


Khmer Text:


Khmer-English Dictionary










































www.English-Khmer.com